Wat Khmer Monastery Lake Elsinore is a 501 (c) (3) Nonprofit Religious Organization
EVENTS CALENDAR




គម្រោងប្លង់សាលាឆាន់វត្តខ្មែរឡេកអែលស៊ីណរ
Wat Khmer Monastery Lake Elsinore Salachhan Project
បើលោកអ្នកមានសទ្ធា ជ្រះថ្លាក្នុងព្រះពុទ្ធសាសនាចង់ចាប់មគ្គផល សូមផ្ញើវិភាគទាន ដោយសរសេរ CHECK ឬ Money Order មកកាន់អាស័យដ្ឋានខាងក្រោមនេះ
Payable to : Wat Khmer Monastery Lake Elsinore (WKMLE)
15315 Lakeview Ave
Lake Elsinore, CA 92530
បុណ្យកឋិនសាមគ្គីឆ្នាំរោង ឆស័ក ព. ស. ២៥៦៨
Kathina Festival November 9, 2024
New Year

HAPPY KHMER NEW YEAR 2024

សួស្តីឆ្នាំរោង ព. ស. ២៥៦៨






គំរោងសាលាឆាន់បណ្តោះអាសន្ន
New temporary SALACHHAN project

បុណ្យចូលឆ្នាំខ្មែរ
បុណ្យកឋិនទានសាម្គី
ថ្ងៃអាទិត្យ ទី ១២ វិច្ឆិកា គ.ស.២០២៣
Kathina Festival
Sunday November 12, 2023









Anniversary
ពិធីបុណ្យរំលឹកខួបលើកទី ៧ វត្តខ្មែរឡេកអែលស៊ីណរ
ថ្ងៃអាទិត្យ ទី ២៤ ខែកក្កដា ឆ្នាំ ២០២២
Commemoration of the 7th Anniversary of Wat Khmer Lake Elsinore Sunday, July 24, 2022









Pchum Ben Festival - Update
បុណ្យភ្ជុំបិណ្ឌ ១៥ រោច ខែភទ្របទ ឆ្នាំថោះ ព. ស. ២៥៦៧
ត្រូវនឹងថ្ងៃទី ១៤ ខែតុលា គ. ស. ២០២៣
Pchum Ben Festival October 14, 2023









Fund Raising
បុណ្យផ្កាប្រាក់សាមគ្គី ថ្ងៃអាទិត្យ ៧ រោច ខែ មាឃ ព. ស. ២៥៦៦
ត្រូវនឹងថ្ងៃ ទី ១២ ខែ កុម្ភៈ គ. ស. ២០២៣
Fundraising Event February 12, 2023





The teaching of Buddha

ធម្មុទ្ទេស ៤ ប្រការ
ធម្មុមទ្ទេសទី ១ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សម្តែងហើយថា សត្វលោកមិនទៀង តែងត្រូវជរានាំចូលទៅរកមរណៈ ។
ធម្មុមទ្ទេសទី ២ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សម្តែងហើយថា សត្វលោកមិនមានគ្រឿងការពារ មិនមានទីពឹង
ឡើយ ។
ធម្មុមទ្ទេសទី ៣ ព្រះមានបុណ្យព្រះអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សម្តែងហើយថា សត្វលោកសុទ្ធតែមិនមានអ្វីជារបស់ខ្លួន ត្រូវតែ
លះបង់របស់ទាំងពួង ។
ធម្មុទ្ទេសទី ៤ ព្រះមានជោគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សម្តែងហើយថា សត្វលោកមានតែសេចក្តីខ្វះខាត មិនចេះឆ្អែត សុទ្ធតែជាខ្ញុំ
របស់តណ្ហា ។
ដកស្រង់ពីព្រះសុត្តន្តបិដកភាគ ២៤ ទំព័រ ២៩៧ រាជវគ្គ រដ្ឋបាលសូត្រ ធម្មុទ្ទេស ៤ ប្រការ
Videos
KHMER NEW YEAR 2024
បុណ្យចូលឆ្នាំខ្មែរ ២០២៤
បុណ្យចូលឆ្នាំគឺជាបុណ្យប្រពៃណីជាតិខ្មែរតាំងពីបុរាណ្យកាលមកម្លេះ ។ ប្រជាជនខ្មែរទូទាំងប្រទេសនាំគ្នាប្រារព្ធវពិធីបុណ្យនេះជារៀងរាល់ឆ្នាំពុំដែលអាក់ខានឡើយ ។ នៅក្នុងបណ្តាបុណ្យប្រពៃណីជាតិដែលសំខាន់ៗ មានដូចជាបុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែជាដើម ។
ពិធីបុណ្យចូលឆ្នាំគេធ្វើតាមក្បួនហោរាស្រ្តបែបបុរាណ្យដែលច្រើនតែត្រូវនឹងថ្ងៃទី ១៣ ឫ ១៤ មេសាក្នុងខែចេត្រជារៀងរាល់ឆ្នាំ មានរយៈវេលាចំនួនបីថ្ងៃ ។ ថ្ងៃទី ១ ជាថ្ងៃ មហាសង្ក្រាន ថ្ងៃទី ២ ជាថ្ងៃ វណបត ថ្ងៃទី ៣ ជាថ្ងៃ ឡើងស័ក្ក ។ នៅក្នុងឱកាសចូលឆ្នាំថ្មីនេះខ្មែរទាំងអស់មានសេចក្តីរីករាយណាស់ គេរាល់គ្នារៀបចំបំរុងទុកសម្លៀកបំពាក់ថ្មីៗ ស្បៀងអាហារចំនួនបីថ្ងៃ និង សំអាតផ្ទះសំបែងរង់ចាំទទួលទេវតាថ្មីមានជាអាទិ ទៀនប្រាំ ធូបប្រាំ លាជប្រាំ ផ្តិលទឹកអប់ ម្លូស្លាបារី... ។ នៅថ្ងៃទី ១ គេនាំគ្នាយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ លុះដល់ពេលរសៀលគេបបួលគ្នាលេងល្បែងប្រជាប្រីយ ។ នៅថ្ងៃទី ២ កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ដល់អ្នកមានគុណមានមាតាបិតា ជីដូនជីតាជាដើម ។ នៅថ្ងៃទី ៣ ជាថ្ងៃបង្ហើយពេលព្រឹកគេនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ លុះពេលល្ងាចគេនាំគ្នាប្រារព្ធ ពិធីស្រង់ព្រះ ។
ថ្វីត្បិតតែប្រជាជនខ្មែរទាំងឡាយដែលបានឃ្លាតចាកប្រទេសខ្លួនមករស់នៅឯបរទេសក្តី គេពុំដែលបោះបង់ចោល
នូវទំនៀមទំលាប់ពីបុរាណ្យកាលនេះឡើយ ។
New Year Photos 2024





អចិរំ វត យំ កាយោ បឋវឹ អធិសេស្សតិ ឆុទ្ធោ អបេត វិញ្ញាណោ និរត្ថំវ កលិង្ករំ
កាយនេះមិននៅយូរបុន្មានឡើយ តែមានវិញ្ញាណទៅប្រាសហើយ ជាកាយគឺគេបោះបង់ចោល ក៏នឹងដេកសង្កត់នៅលើផែនដីដូច ជាអង្កត់ឧសរកប្រយោជន៍គ្មាន ។
This body does not last long when the spirit is gone, it is abandoned and will lie on the ground like a useless piece of wood.
