top of page

ABOUT US

        Wat Khmer Monastery Lake Elsinore was found in July 25, 2015 by the local community in Lake Elsinore. It is a Buddhist Khmer temple located on the 23 acre hillside, City of Lake Elsinore in Riverside county, State of California, United States.

     Wat Khmer Monastery Lake Elsinore is a place where all the Cambodian-Americans and their families in Lake Elsinore Community and the surrounding areas can come to learn, worship, perform religious ceremonies, practice Buddhist teachings and experience the universal truths of impermanence, suffering and egolessness through meditation and Vipassana. 

       វត្តខ្មែរឡេកអែលស៊ីណរ    បានចាប់កំណើត     នៅថ្ងៃទី  ២៥  ខែកក្កដា គ. ស.​ ២០១៥ ក្នុងសហគមន៍មូលដ្ឋានខ្មែរមួយ   នាទីក្រុង

ឡេកអែលស៊ីណរ  រដ្ឋកាលីហ៉្វរនីញ៉ា  ។    វត្តនេះមានផ្ទៃដីទំហំ  ៩.៣  ហិកតា   ស្ថិតនៅលើចង្កេះភ្នំ   គ្របដណ្តប់ទៅដោយ    រុក្ខជាតិនានា

មានម្លប់ត្រឈឹងត្រឈៃ  ។ 

       បូជនីយដ្ឋាននេះ​     ជាកន្លែងដែលជនជាតិ      ខ្មែរ-អាមេរិកាំង     និង    ក្រុមគ្រួសារទាំងឡាយ     តែងមកជួបជុំគ្នា     ថ្វាយបង្គំ

ព្រះរតនត្រៃ   សមាទានសីល   ធ្វើបុណ្យដាក់បាត្រ   ប្រគេនចង្ហាន់ព្រះសង្ឃ   និង   ប្រារព្វធ្វើបុណ្យសាសនាផ្សេងៗ   តាមទំនៀមទម្លាប់

ប្រពៃណី    របស់ខ្លួន  ។    វត្តខ្មែរឡេកអែលស៊ីណរ       មិនគ្រាន់ជាកន្លែង     ដែលពុទ្ធសាសនិកជន       មកធ្វើបុណ្យទាន       ប៉ុណ្ណោះទេ

តែជាមជ្ឃមណ្ឌលអប់រំ   នៃសីលធម៌ផ្លួវចិត្ត   ៉សីល   សមាធិ   បញ្ញា  ៉  ដល់យុវជន   យុវនារី   និង   ពុទ្ធបរិស័ទ   ឲ្យយល់   និង   ចេះចាំនូវ

ពុទ្ធសាសនៈផងដែរ​​    ។     ព្រោះអ្វី?    ព្រោះថា៖     ការចេះដឹងខាងផ្លូវលោក      តែម៉្យាងនោះ      វាពុំបានឲ្យសេចក្តីសុខ ​     ពិតប្រាកដ

ជាស្ថាពរឡើយ  ។

Our vision
OUR VISION
WHAT WE DO
OUR COMMUNITY

វត្តខ្មែរ​ឡេកអែលស៊ីណរ​ មានគោលបំណងថែរក្សា  និង  ផ្សព្វផ្សាយនូវព្រះធម៌   ៉សីល សមាធី​ បញ្ញា  ៉ ដើម្បីជាប្រយោជន៍សម្រាប់មនុស្សជាតិ   និង  កូនចៅជំនាន់ក្រោយ  ។

Our mission is to propagate Buddhism through its practice, "Morality Concentration Wisdom", to educate all sentient beings how to live in peace and harmony and to preserve the Dhamma treasure for the future generations.

វត្តយើងជាអង្គការមួយ   ដែលមិនស្វែងរកកម្រៃ   មិនទាក់ទងនយោបាយនិង មិនមាននិន្នាការ   គាំទ្របក្សណាមួយ​ 

 គឺបង្កើតឡើងសម្រាប់បំរើ   ព្រះពុទ្ធសាសនា អប់រំ និង  មនុស្សធម៌តែប៉ុណ្ណោះ ។

We are organized to operated  exclusively as a nonprofit organization for the religious, educational and charitable purposes only. No substantial part of the activities of the WKMLE shall engage in carrying any political aspirations.

​     វត្តយើងបង្កើតឡើងសម្រាប់ជាប្រេយោជន៍  ដល់សង្កមខ្មែរយើងផង  និង  កូនចៅជំនាន់ក្រោយផង  ឧ្យចេះស្រឡាញ់គ្នា   រួមរស់ដោយសន្តិភាពនៅ

         ក្នុងរង្វង់គ្រួសារតែមួយ  ។

 We are dedicated to improve

the quality of life for the members in our community by providing social and cultural needs and offering our children the educations relating to generosity, harmony, morality, tolerance, and patience.

Your faith
IMG_20180504_154638.jpg
FIND YOUR FAITH
  • កម្មសទ្ធា                    ការជឿកម្ម

  • វិបាកសទ្ធា                 ការជឿផលរបស់កម្ម

  • កម្មស្សកតាសទ្ធា       ការជឿថាសត្វមានកម្មដែលខ្លួនធ្វើ   ជារបស់ខ្លួន

  • តថាគតពោធិសទ្ធា   ការជឿញាណរបស់ព្រះតថាគត 

bottom of page